Revelation of John 19

1ក្រោយពីហេតុការណ៍​ទាំងនេះ​ខ្ញុំ​បាន​ដូចជាសំឡេងយ៉ាងខ្លាំង​របស់​មនុស្សជាច្រើននៅស្ថានសួគ៌បន្លឺ​ឡើង​ថា៖ ​«ហាលេលូយ៉ា! ​សេចក្ដីសង្គ្រោះសិរីរុងរឿងនិងអំណាច​ជា​របស់ព្រះជាម្ចាស់​នៃ​យើង 2ដ្បិតការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ហើយសុចរិតពីព្រោះ​ព្រះអង្គ​បាន​ជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោចដែល​បាន​បំផ្លាញផែនដីដោយសារអំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាងហើយ​ព្រះអង្គ​ក៏​បាន​សងសឹកឲ្យឈាមរបស់​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ដែល​បាន​ស្លាប់​ដោយសារដៃ​របស់​នាង​ដែរ»។ 3ពួកគេក៏​បន្លឺ​ឡើង​ម្ដងទៀតថា៖ ​«ហាលេលូយ៉ា! ​ផ្សែងហុយឡើង​ពី​នាងអស់កល្បជានិច្ច» 4នោះពួក​ចាស់ទុំ​ទាំង​ម្ភៃបួននាក់និងសត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ក្រាបចុះហើយថ្វាយបង្គំព្រះជាម្ចាស់​ដែល​គង់លើបល្ល័ង្ក​ទាំង​និយាយថា៖ ​«អាម៉ែនហាលេលូយ៉ា 5ហើយមាន​សំឡេងមួយចេញពីបល្ល័ង្កមកថា៖ ​«​អស់​អ្នក​ដែល​ជា​បាវបម្រើ​របស់​ព្រះអង្គនិងពួក​អ្នក​ដែលកោតខ្លាចព្រះអង្គ​ទាំង​តូចទាំងធំអើយ! ​ចូរ​សរសើរព្រះជាម្ចាស់​នៃ​យើងចុះ 6ខ្ញុំបាន​​សំឡេង​ដូចជាសំឡេង​របស់​មនុស្សជាច្រើនហើយដូចជាសំឡេងទឹកជាច្រើននិងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំងបន្លឺ​ឡើង​ថា៖ ​«ហាលេលូយ៉ា! ​ដ្បិតព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់បានសោយរាជ្យ​ហើយ 7ចូរយើង​ត្រេកអរហើយរីករាយជាខ្លាំងចុះរួចថ្វាយសិរីរុងរឿង​ដល់​ព្រះអង្គដ្បិតដល់​ពេល​រៀបមង្គលការកូនចៀមហើយរីឯកូនក្រមុំរបស់ព្រះអង្គ​ក៏​បាន​រៀបចំខ្លួន​រួច​ជាស្រេច​ហើយ​ដែរ 8កូនក្រមុំបាន​ទទួល​ការ​អនុញ្ញាត​ឲ្យស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតយ៉ាងស្អាត​ហើយ​ភ្លឺដ្បិត​សម្លៀកបំពាក់​ក្រណាត់ទេសឯកប្រណិត​នោះ​ជា​សេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ»។ 9ទេវតាក៏​និយាយ​មក​ខ្ញុំថា៖ ​«ចូរ​សរសេរ​ដូច្នេះ​ថាមាន​ពរ​ហើយ​អស់​អ្នកដែល​ត្រូវ​បាន​ហៅ​ឲ្យ​មក​ចូលរួមពីធីជប់លៀងមង្គលការរបស់កូនចៀម» ​ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖ ​«សេចក្ដី​ទាំងនេះជា​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះជាម្ចាស់»។ 10ពេលនោះខ្ញុំ​ក៏​ក្រាបចុះនៅទៀបជើង​របស់​ទេវតានោះ​ដើម្បី​ថ្វាយបង្គំប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំថា៖ ​«កុំ​ធ្វើ​ដូច្នេះ​ឡើយ​ខ្ញុំ​ជាបាវបម្រើរួមការងារជាមួយអ្នកនិង​រួម​ជាមួយ​បងប្អូន​របស់​អ្នកដែលមានសេចក្ដីបន្ទាល់​របស់​ព្រះ​យេស៊ូ​ដែរ​ចូរ​ថ្វាយបង្គំព្រះជាម្ចាស់វិញដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូជាវិញ្ញាណនៃការថ្លែងព្រះបន្ទូល»។ 11ខ្ញុំក៏​បាន​ឃើញមេឃបើកចំហហើយមើល៍​មាន​សេះមួយ​ព្រះអង្គ​ដែលគង់លើវាមាន​ព្រះ​នាម​ថាស្មោះត្រង់ហើយពិតត្រង់។ ​ព្រះអង្គ​ជំនុំជម្រះនិងច្បាំងដោយសុចរិត 12ព្រះនេត្រ​របស់​ព្រះអង្គដូចជាអណ្ដាតភ្លើងហើយនៅលើ​ព្រះ​សិរ​របស់​ព្រះអង្គ​មាន​មកុដជាច្រើនព្រះអង្គមាន​ព្រះ​នាមមួយ​ដែល​បាន​សរសេរទុកហើយគ្មាន​នរណា​ស្គាល់ឡើយលើកលែងតែព្រះអង្គប៉ុណ្ណោះ 13ព្រះអង្គស្លៀកសម្លៀកបំពាក់​ដែល​ប្រឡាក់ឈាមហើយ​គេ​ហៅ​ព្រះ​នាមព្រះអង្គថា​«ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់» 14រីឯកងទ័ពនៅស្ថានសួគ៌​ដែល​ស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតស្អាត​បាន​ជិះ​សេះតាមព្រះអង្គ 15មានដាវមួយ​យ៉ាង​មុតចេញពី​ព្រះ​ឱស្ឋ​របស់​ព្រះអង្គមក​ដើម្បី​ឲ្យ​ព្រះអង្គ​ប្រហារជនជាតិទាំងឡាយដោយសារដាវនោះហើយព្រះអង្គ​នឹង​គ្រប់គ្រងពួកគេដោយដំបងដែកព្រះអង្គ​ក៏​ជាន់​ក្នុង​កន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនៃ​សេចក្ដី​ក្រោធយ៉ាងខ្លាំង​របស់​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់ 16ព្រះអង្គមាន​ព្រះ​នាមសរសេរនៅលើអាវនិងនៅលើភ្លៅ​របស់​ព្រះអង្គថា​«ស្ដេច​លើ​អស់ទាំង​ស្ដេចព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់»។ 17ខ្ញុំបាន​ឃើញទេវតាមួយរូបឈរនៅក្នុងព្រះអាទិត្យហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងប្រាប់​ដល់​សត្វស្លាបទាំងអស់ដែលហើរនៅកណ្ដាលអាកាសថា៖ ​«ចូល​មក​ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ពិធីជប់លៀងដ៏ធំ​របស់​ព្រះជាម្ចាស់ 18ដើម្បីឲ្យ​ពួកឯង​ស៊ីសាច់​ពួក​ស្ដេចសាច់​ពួក​មេទ័ពសាច់​ពួក​អ្នក​ខ្លាំងពូកែសាច់សេះនិង​សាច់​ពួក​អ្នកជិះសេះព្រមទាំងសាច់​មនុស្ស​ទាំងអស់ទាំងអ្នកមានសេរីភាពទាំងបាវបម្រើ​ទាំង​តូចទាំងធំ»។ 19ខ្ញុំក៏​ឃើញសត្វសាហាវនិង​ពួក​ស្ដេចនៅលើផែនដីព្រមទាំងកងទ័ព​របស់​ពួកគេប្រមូលគ្នាមកច្បាំងនឹង​ព្រះអង្គ​ដែលគង់លើសេះហើយនឹងកងទ័ពរបស់ព្រះអង្គ 20សត្វសាហាវនោះ​ត្រូវ​ចាប់បានជាមួយនឹងអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលធ្វើទីសំគាល់នៅមុខវា​ហើយ​ដោយសារទីសំគាល់ទាំងនោះ​វា​បាន​បោកបញ្ឆោត​អស់​អ្នកដែលទទួលសញ្ញាសំគាល់របស់សត្វសាហាវ​នោះ​និង​អស់​អ្នកដែលថ្វាយបង្គំរូបចម្លាក់​របស់​សត្វសាហាវនោះ។ ​ពួកវា​ទាំង​ពីរ​ត្រូវ​បាន​បោះ​ទាំង​រស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ 21ហើយអ្នក​ឯទៀតក៏​ត្រូវ​ស្លាប់ដោយសារដាវ​ដែល​ចេញពី​ព្រះ​ឱស្ឋ​របស់​ព្រះអង្គ​ដែលគង់លើសេះ។ ​សត្វស្លាប​ទាំងអស់​ក៏​ឆ្អែតស្កប់ស្កល់ដោយសារសាច់​ពួក​អ្នក​ទាំងនោះ
Copyright information for KhmKCB